ភ្នំពេញ៖ នៅសាលប្រជុំប្រតិបត្តិការសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី២ ខែសីហា ឆ្នាំ២០១៨ និងទិសដៅបន្ត ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃប្រហស្បតិ៍ ៥កើតខែ ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក វង្ស ពិសេន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍, នាយរងសេនាធិការ, ស្នងការ ស្នងការរង,នាយករងសាលាទាំងពីរ, នាយការិយាល័យជំនាញ, មេបញ្ជាការកងអន្តរាគមន៍ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងនាយ នាយរងអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត៕
ឧត្តមសេនីយ៍ឯក វង្ស ពិសេន បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច ការងារកងរាជអាវុធហត្ថប្រចាំសប្តាហ៍ទី២ ខែសីហា
- Post author:Sery Vutha
- Post published:August 16, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ