រតនគិរី៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាសេនាធិការ តំណាង លោកឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០១៨ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ។
ពិធីនេះប្រព្រឹត្តទៅ នាព្រឹកថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់មេបញ្ជាការ មេបញ្ជាការរង ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខជាច្រើនរូបទៀត។