You are currently viewing អាវុធហត្ថខេត្តរតនគិរី បង្ក្រាបរថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត

អាវុធហត្ថខេត្តរតនគិរី បង្ក្រាបរថយន្តដឹកឈើគ្មានលិខិតអនុញ្ញាត

រតនគិរី ៖ ព្រឹកថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកអូរយ៉ាដាវ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោកវរសេនីយ៍ទោ ណុប ប៉ូលី បានចុះបង្ក្រាបបទល្មើសព្រៃឈើ ដោយឃាត់រថយន្តមួយគ្រឿងម៉ាកតូយូតា កាម៉ារី (បាឡែន) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ.ព២ ៨៣៥១ នៅតាមដងផ្លូវជាតិ៧៨អា ក្នុងភូមិប៉ក់ធំ ឃុំប៉ក់ញៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។ វត្ថុតាងដែលរឹបអូសបានមានឈើប្រភេទលេខ១ ឈើសុក្រំសរុបចំនួន ២៥ដុំ ស្មើ០,៩៥៧ម៉្រែតគូប។
បច្ចុប្បន្នវត្ថុតាង បានប្រគល់ជូនខណ្ឌរដ្ឋបាលព្រៃឈើដើម្បីចាត់ការតាមនីតិវិធី។