You are currently viewing តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសាកសួរសុខទុក និងនាំយកថវិកាប្រគល់ជូនគ្រួសារចំនួន ០២

តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសាកសួរសុខទុក និងនាំយកថវិកាប្រគល់ជូនគ្រួសារចំនួន ០២

កណ្តាល៖ ដោយមានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល នៅថ្ងៃសុក្រ ៦កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ តំណាងលោកឧត្តមសេនីយ៍ត្រី សំ តុលា បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត និងកម្លាំងស្រុក ពាំនាំការផ្តាំផ្ញើពីលោកឧត្តមសេនីយ៍មេបញ្ជាការ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល ប្រគល់ជូនគ្រួសារចំនួន ០២មាន៖ លោកនាយចំណង់ ជុន ហ្សង់រី សមាជិកមូលដ្ឋានស្រុកកណ្តាលស្ទឹង ទទួលបានថវិកាចំនួន ១.៤៣៧.៥០០ រៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួន ស្ថិតនៅភូមិអូរអណ្តូង ឃុំបាគូ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងលោកនាយចំណង់ ជុំ ភារុណ សមាជិកមូលដ្ឋានស្រុកមុខកំពូល បានទទួលថវិកាចំនួន ១.៦៧២.៥០០រៀល និងគ្រឿងឧបភាគ បរិភោគមួយចំនួនទៀត ដល់លំនៅដ្ឋានស្ថិតក្នុងភូមិពាមឧកញ៉ាអ៊ុង ឃុំពាមឧកញ៉ាអ៊ុងស្រុកល្វាឯម ខេត្តកណ្តាល។
ក្រោយពីបានទទួលថវិកា និងសម្ភារៈរួច គ្រួសារអាវុធហត្ថ បានថ្លែងអំណរគុណ និងជូនពរដល់លោកឧត្តមសេនីយ៍មេបញ្ជាការ និង ក្រុមការងារមហាគ្រួសារកងរាជអាវុធហត្ថ សូមមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។