បាត់ដំបង៖ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ តែងតែបានយកចិត្តទុកដាក់ ចំពោះសុខទុក្ខ របស់មន្រ្តីក្រោមឱវាទទាំងអស់ ដែលជួបនូវការលំបាកគ្រប់ពេលវេលា ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។ ជាក់ស្តែងព្រឹកថ្ងៃសៅរ៍ ៧កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ ព្រមទាំងសហការី បានអញ្ជើញចូលរួមពិធីបុណ្យសពម្តាយ លោក វរសេនីយ៍ត្រី ឈុន ដេ អនុប្រធានមន្ទីរបច្ចេកទេស សន្តិសុខ កងរាជអាវុធហត្ថខេត្ត និងនាំយកនូវថវិកា ១,៩០០,០០០៛ ដែលជាមូលនិធិគ្រួសារកងរាជអាវុធហត្ថខេត្តបាត់ដំបងប្រគល់ជូនគ្រួសារសព ដើម្បីជាការចូលរួមរំលែកទុក្ខគ្រួសារសពផងដែរ៕
លោកមេបព្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង អញ្ជើញចូលរួមពិធីបុណ្យសពម្តាយមន្រ្តីអាវុធហត្ថក្រោមឱវាទ
- Post author:Sery Vutha
- Post published:August 18, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ