តាកែវ៖ នៅម៉ោង ១៦ និង០០នាទី ថ្ងៃសៅរ៍ ទី១៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងមូលដ្ឋានកងអាវុធហត្ថស្រុកសំរោង និងដោយមានការសម្របសម្រួលនីតិវិធីពី លោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងបានចុះបង្ក្រាបមុខសញ្ញារក្សាទុក និងប្រើប្រាស់សារធាតុញៀន នៅចំណុចហាងយីហោ (ជំនោរ អូរតាសុខ ) ស្ថិតនៅភូមិ ព្រៃទទឹង ឃុំ សំរោង ស្រុកសំរោង ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបាន ៨នាក់ ៖
១-ឈ្មោះ ឆាយ សុងហៀង ភេទប្រុស អាយុ ២១ឆ្នាំ
២-ឈ្មោះ ម៉េង ស៊ីហៃ ភេទប្រុស អាយុ ១៧ ឆ្នាំ
៣-ឈ្មោះ ម៉ាច ស៊ីន ភេទប្រុស អាយុ ១៥ ឆ្នាំ
៤-ឈ្មោះ សោ ហុងគ្រី ភេទប្រុស អាយុ ២២ ឆ្នាំ
៥-ឈ្មោះ ហ៊ា ចន្រ្ទា ភេទប្រុស អាយុ ២១ ឆ្នាំ
៦-ឈ្មោះ អ៊ឹង រដ្ឌា ភេទប្រុស អាយុ ២២ ឆ្នាំ
៧-ឈ្មោះ ស៊ិន សុខា ភេទ ប្រុសអាយុ ៣០ ឆ្នាំ
៨-ឈ្មោះ សួន រិទ្ធ ភេទប្រុស អាយុ ១៨ ឆ្នាំ
កម្លាំងដកហូតចាប់យកវត្ថុតាងរួមមាន ៖
-ម្សៅក្រាមសថ្លាចំនួន ៣៣ កញ្ចប់តូច ទំងន់ ១០.៤៥ ក្រាម
-ទូរស័ព្ទចំនួន ៧គ្រឿង
-លុយរៀលចំនួន ៦០,០០០រៀលនិង លុយដុល្លា១០ដុល្លា
-ម៉ូតូចំនួន ២គ្រឿង
-រថយន្ត ១គ្រឿង
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកំពុងកសាងសំនុំរឿងតាមនិតិវិធី។