បន្ទាយមានជ័យ៖ នៅវេលាម៉ោង០១ និង ០០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្រ្កាបករណីជួញដូរ ប្រើប្រាស់នូវសារធាតុញៀន និងគ្រប់គ្រងគ្រាប់កាំភ្លើងដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១០នាក់ នៅចំណុចដីថ្មីមណ្ឌល២ ស្ថិតនៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង កំពុងចុះល្បាតក្នុងភូមិសាស្រ្តក្រុង បានឃើញក្រុមក្មេងស្ទាវ ០១ក្រុមប្រមូលផ្តុំគ្នាគូរឱ្យសង្ស័យ ក៏ឃាត់ខ្លួន និងធ្វើការឆែកឆេរឃើញមានគ្រឿងញៀន។ ភ្លាមៗកម្លាំង ក៏បាននាំជនសង្ស័យទាំង ១០នាក់ រួមមាន៖
១. ឈ្មោះ ណុង កែវនី (ហៅ ពៅ) ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ បច្ចុប្បន្នរស់នៅភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
២. ឈ្មោះ រឿន ចាន់រ៉ាត់ ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
៣. ឈ្មោះ សុខ សុដា ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
៤. ឈ្មោះ ហុង លីហេង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
៥. ឈ្មោះ អ៊ុន ផល្លី ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
៦. ឈ្មោះ ម៉ៅ ជំនោរ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
៧. ឈ្មោះ ងួន ដេត ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន បច្ចុប្បន្នរស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
៨. ឈ្មោះ សុខ ដា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
៩. ឈ្មោះ ខុន សិទិ្ធ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
១០. ឈ្មោះ ហយ ហាក់ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បច្ចុប្បន្នរស់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រួមទាំងវត្ថុតាងមាន៖ គ្រឿងញៀនមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន ០៨កូនថង់កិប ស្មើនឹង ១.១៨ក្រាម, គ្រាប់កាំភ្លើង ០៥គ្រាប់, កាំបិតខ្វែវ ០១ដើម, កាំបិតប៉័ងតោ ០១ដើម, ទូរស័ព្ទចំនួន ០៥គ្រឿង, អត្តសញ្ញាណប័ណ្ណចំនួន ០២សន្លឹក, នាឡិកាដៃចំនួន ០២គ្រឿង និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្ន កម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។