You are currently viewing ផ្លូវមួយខ្សែប្រវែង ១៣គីឡូម៉ែត្រ ត្រូវបានជួសជុលឡើងវិញ ក្រោមការឧបត្ថម្ភពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី

ផ្លូវមួយខ្សែប្រវែង ១៣គីឡូម៉ែត្រ ត្រូវបានជួសជុលឡើងវិញ ក្រោមការឧបត្ថម្ភពីលោក ឧត្តមសេនីយ៍ត្រី សែ វុទ្ធី

ស្វាយរៀង៖ ដោយមានការយកចិត្តទុកដាក់ដល់សុខទុក្ខ និងដោយឃើញពីផលវិបាករបស់ប្រជាជនក្នុងមូលដ្ឋាន ក្នុងការធ្វើដំណើរប្រកបរបរកស៊ីចិញ្ជិមជីវិតប្រចាំថ្ងៃ និងដោយឃើញស្ថានភាពផ្លូវខែវស្សានេះ មានការលំបាកនៅចំណុចខ្លះនោះ ជាក់ស្តែងនៅព្រឹកថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅឃុំអំពឹល ស្រុករមាសហែក ខេត្តស្វាយរៀង បានធ្វើពិធីបើកការដ្ឋានជួសជុលផ្លូវ ១ខ្សែប្រវែង១៣គីឡូម៉ែត្រ ដែលឆ្លងកាត់ឃុំអំពិល និងឃុំគគី ពិធីនេះស្ថិតក្រោមវត្តមានលោកវរសេនីយ៍ឯក តូច សាវឿន មេបញ្ជាការរងខេត្ត តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងលោក ពេញ ជា អភិបាលនៃគណអភិបាលស្រុករមាសហែក ព្រមទាំងមន្ត្រីអាវុធហត្ថ និងប្រជាជនក្នុងមូលដ្ឋានជាច្រើនរូបទៀត ។
សូមបញ្ជាក់ផងដែរថា ការជួសជុលផ្លូវមួយខ្សែនេះ គឺបានការឧបត្ថមគាំទ្រទាំងស្រុងពី លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ។