You are currently viewing លោកឧត្តមសេនីយ៍ទោ តាត ចន្ថា បាននាំយកថវិកាមូលនិធិមហាគ្រួសាកងរាជអាវុធហត្ថ ប្រគល់ជូនគ្រួសារសព

លោកឧត្តមសេនីយ៍ទោ តាត ចន្ថា បាននាំយកថវិកាមូលនិធិមហាគ្រួសាកងរាជអាវុធហត្ថ ប្រគល់ជូនគ្រួសារសព

ភ្នំពេញ៖ អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃច័ន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំចសំរឹទ្ធិស័ក
ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ តាត ចន្ថា នាយកសាលាកងរាជអាវុធហត្ថកំបូលនៃបញ្ជាការដ្ឋានកងរាជអាវុធហ្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំចំពោះសព លោកអនុសេនីយ៍ឯក អ៊ុង សំបូរ និងបាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថលើផ្ទៃប្រទេសប្រគល់ជូនគ្រសារសព ដែលបានទទួលមរណៈភាពកាលពីថ្ងៃអាទិត្យទី១២ ខែសីហា ឆ្នាំ២០១៨
វេលាម៉ោង៣ និង ០៧នាទីរសៀលដោយរោគគាពាធ ថវិការដែលយកទៅប្រគល់ជូនមានចំនួន ៣៥,៣៦១,០០០រៀល ដែលបានមកពីការបរិច្ចាកដោយទឹកចិត្តសប្បុរធម៌ពីសំណក់ថ្នាក់ដឹកនាំ នាយ នាយរង និងពលអាវុធហត្ថទូទាំងប្រទេស។