You are currently viewing អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀន

អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀន

ព្រៃវែង៖ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង និងដោយមានការសំរបសំរួលពីលោក មាស សុភក្តិ ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តព្រៃវែង នៅវេលាម៉ោង ២០ និង ០០នាទីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌ដឹកនាំដោយលោក វរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុច ភូមិ០៦ សង្កាត់កំពង់លាវក្រុងព្រៃវែង ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ធាង ថាត ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរជាងឈើ រស់នៅភូមិ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង និងចាប់យកវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន ២កញ្ចប់ តូច ទំងន់ ០.៣៨ ក្រាម ទូរស័ព្ទចំនួន ០៣គ្រឿង និងឧប្បករណ៍សំរាប់សេពមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងកំលាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។