បន្ទាយមានជ័យ៖ នៅវេលាម៉ោង ០៩ និង ២៥នាទី ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រុក ដឹកនាំដោយលោកវរសេនីយ៍ត្រី ស៊ិន ដៀប មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៩២ចខ/ឃ ចុះថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ស្តីពីករណីជួញដូរសារធាតុញៀន ចេញដោយលោក ហុក ពៅ ចៅក្រមជំនុំជម្រះនៃសាលាដំបូងខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យម្នាក់មានឈ្មោះ រី សារ៉ាយ ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ បច្ចុប្បន្នរស់នៅភូមិតាវង ឃុំពន្លៃ ស្រុកភ្នំស្រុក រួមទាំងដកហូតបានវត្ថុតាងមាន៖ គ្រឿងញៀនមេតំហ្វេតាមីនចំនួន ០៣កូនថង់ ទំងន់ ០.២២ក្រាម, កាំបិត ០១ដើម, ពូថៅ ០១ដើម, ទូរស័ព្ទ ០១គ្រឿង, នាឡិកាដៃ ០១គ្រឿង និងឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី ។