You are currently viewing កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាមបទល្មើសព្រៃឈើ

កម្លាំងអាវុធហត្ថខេត្តពោធិ៍សាត់ សហការបង្ក្រាមបទល្មើសព្រៃឈើ

ពោធិ៍សាត់៖ នៅវេលាម៉ោង ១៣ និង ៣០ នាទី ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ កម្លាំងកម្លាំងកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ សហការជាមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក វរសនីយ៍ឯក អ៊ូ សុផារ៉ា ប្រធានក្រុមបង្ក្រាបបទល្មើសធនធានធម្មជាតិកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានចុះបង្ក្រាបបទល្មើព្រៃឈើនៅភូមិស្ទឹងថ្មី ឃុំ ប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដោយបានដកហូតឈើអារប្រភេទ(លេខ ២) ចំនួន ២៣០ កំណាត់ ស្មើនិង ៩,២០០ ម៉ែត្រីគុណ (ជនសង្ស័យគេចខ្លួន) បច្ចុប្បន្នវត្ថុតាងខាងលើប្រគល់ឲ្យបរិស្ថានឧទ្យានជាតិជួរភ្នំក្រវាញ។