តាកែវ៖ នៅវេលាម៉ោង ១០ និង ២០នាទី ថ្ងៃចន្ទ ៩កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ដោយមានការសម្របសម្រួលនីតិវិធីពីលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កម្លាំងការិយាល័យបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់សារធាតុញៀន នៅចំណុចភូមិខ្នាទង់ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់មានឈ្មោះ យ៉ាង ធា ហៅ ឆ្លូញ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅកន្លែងកើតហេតុ, ឈ្មោះ ឆ ម៉េត ហៅ ក្រក ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅ ភូមិស្តុក ឃុំកុមារាជា ស្រុកបាទី និងឈ្មោះ ប៉ែន ជាតិ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅកន្លែងកើតហេតុ រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០៤កញ្ចប់ ទំងន់ ២.៩៧ក្រាម, សម្ភារៈកែច្នៃសំរាប់សេពគ្រឿងញៀនមួយចំនួន, ទូរស័ព្ទដៃចំនួន ០៣គ្រឿង និងប្រាក់រៀលចំនួន ១២០,០០០រៀល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។