ព្រះវិហារ៖ នៅវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ លោក ឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ រួមជាមួយមេបញ្ជាការរង នាយ នាយរងអាវុធហត្ថខេត្ត និងក្រុមគ្រួសារ អាវុធហត្ ថជាច្រើនរូប បាននិមន្តព្រះសង្ឃធ្វើពិធីសូត្រមន្ត ដើម្បីសុំសេចក្តីសុខសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ នៅក្នុងពិធីនេះផងដែរ លោក មេបញ្ជាការបានប្រគេនបច្ច័យដល់ព្រះសង្ឃ០១អង្គ ១០០.០០០រៀល និង០៤អង្គទៀតក្នុង០១អង្គ ៥០.០០០រៀល អាចារ្យ០១នាក់៧០០០០រៀល និងបានប្រគេនបច្ច័យសម្រាប់កសាងវត្ត ចំនួន៥០០.០០០រៀល និងសម្ភារះមួយចំនួនទៀតដូចជា អង្ករ០៥ការ៉ុង មី០២កេស ទឹកក្រូច០២កេស ទឹកសុទ្ធ០២កេស ត្រីខ០២យួរ ទឹកត្រី០២យួរ ទឹកស៊ីអ៉ីវ០២យួរ ស្ករសរ០២គីឡូ អំបិល០២គីឡូ ប៊ីចេង០២គីឡូ និងខ្ទឹមសរ០២គីឡូ។

អាវុធហត្ថខេត្តព្រះវិហារនិមន្តព្រះសង្ឃសូត្រមន្តសុំសេចក្តីសុខ
- Post author:Eng Hy
- Post published:April 13, 2016
- Post category:កីឡា វប្បធម៌ សិល្បៈ
You Might Also Like

ឧត្តមសេនីយ៍ត្រី អេង ហ៊ី ផ្ញើសាររំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារសព លោក ឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី ទទួលស្វាគមន៍ លោកឯកឧត្តម យឿង វ៉ាន់ត្រាង លេខាបក្សខេត្ត និងជាប្រធានក្រុមប្រឹក្សាខេត្តកន្ទូម

នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានរៀបចំពិធីសូត្រមន្តប្រោះព្រំលើករាសី

នាយឧត្តមសេនីយ៍ សៅ សុខា ផ្ញេីសាររំលែកមរណៈទុក្ខជូនក្រុមគ្រួសារសព ឯកឧត្តម ត្រាំ អុីវតឹក

ឧត្តមសេនីយ៍ត្រី ហែម វុទ្ធី ដង្ហែរអង្គកឋិនទានទៅវត្តព្រះធាតុ
