កោះកុង៖ នៅវេលាម៉ោង ១០ និង ៣៥ នាទីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ ដោយមានបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ថុង ណារុង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រមទាំងមានការសម្របសម្រួលពីលោក ប៊ូ ប៊ុនហាង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកោះកុង កម្លាំងកងរាជអាវុធហត្ថដឹកនាំដោយ លោកវរសេនីយ៍ត្រី នួន វុត្ថា មេបញ្ចាការរងទទួលផែននគរបាលយុត្តិធម៌ បានដឹកនាំកម្លាំងចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ០២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ និងភូមិបឹងកាឆាង ឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយឃាត់ខ្លួនជនសង្ស័យ ចំនួន ០៥ នាក់ ស្រី០២ ប្រុស០៣ ៖
១.ឈ្មោះ ឃួន ណារិទ្ធ (ហៅចេក) ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ ស្នាក់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
២.ឈ្មោះ មេន ស្រីម៉ុល ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ភូមិ០៣ រស់នៅសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
៣.ឈ្មោះ ផន ណយ ភេទប្រុស អាយុ២៩ ជនជាតិខ្មែរ មុខរបរនេសាទ រស់នៅភូមរកាក្រោម ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
៤.ឈ្មោះ គឹម លីណា ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្ទឹងវែង ឃុំស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
៥.ឈ្មោះ សុខ វាសនា អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ រស់នៅភូមិ០២ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សំភារៈដកហូតរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក)ចំនួន ០៥ កញ្ចប់ ទំងន់ ១០.៤០ក្រាម, ម៉ូតូចំនួន ០១គ្រឿង, ទូរស័ព្ទចនួន ០៤គ្រឿង, សៀវភៅព្រំដែន១៦ក្បាល, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ០១សន្លឹក, ជញ្ជីងថ្លឹងថ្នាំ០១គ្រឿង, ក្រដាសវីងវេលុយ ០៥សន្លឹក, ដែកឆាប០១, កាតអេធីអឹម០៣សន្លឹក, កាតវីង០២សន្លឹក និងងសម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។