You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចុះច្រកខ្សាច់ទប់ចិញ្ចើមផ្លូវការពារទឹកជំនន់

កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ចុះច្រកខ្សាច់ទប់ចិញ្ចើមផ្លូវការពារទឹកជំនន់

តាកែវ៖ ថ្ងៃពុធ ១១កើត ខែស្រាពណ៍ ឆ្នាំច សំរឹទិ្ធស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរង បានសហការជាមួយគណៈបញ្ជាការឯកភាពខេត្ត អញ្ជើញចុះច្រកខ្សាច់ទប់ចិញ្ចើមផ្លូវព្រោះទឹករលកបក់បោក បណ្តាលមកពីជំនន់ទឹកទន្លេកំពុងមានសន្ទុះឡើងខ្លាំង ធ្វើឱ្យបាក់ចិញ្ចើមផ្លូវលេខ ១២៩B មានប្រវែង ៣,១០០ម៉ែត្រ ស្ថិតនៅក្នុងភូមិកំពង់អំពិល ឃុំបូរីជលសា ស្រុកបូរីជលសា ខេត្តតាកែវ ។