You are currently viewing ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះត្រួតពិនិត្យការពារសន្តិសុខ សុវតិ្ថភាព និងសម្រួលចរាចរណ៍

ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះត្រួតពិនិត្យការពារសន្តិសុខ សុវតិ្ថភាព និងសម្រួលចរាចរណ៍

កណ្តាល៖ ថ្ងៃព្រហស្បតិ៍ ១២កើត ​ខែស្រាពណ៍ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី២៣ ខែសីហា ឆ្នាំ២០១៨ នៅភូមិព្រែកក្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការខេត្ត បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងអាវុធហត្ថការពារសន្តិសុខ សុវតិ្ថភាព និងសម្រួលចរាចរណ៍ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ​នយោជិកចំនួន ១៧.៥០៣នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។