ព្រៃវែង៖ ព្រឹកថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រៃវែង បានសហការជាមួយអាជ្ញាធរ ចុះច្រកដីទប់ទឹកជំនន់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ផ្លូវមួយចំនួន នៅស្រុកពោធិ៍រៀង ខេត្តព្រៃវែង។
