កំពង់ស្ពឺ៖ ព្រឹកថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ តំណាងលោកឧត្តមសេនីយ៍ត្រី ជូ សារុន បាននាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺចំនួន ២,៦២៩,០០០រៀល ប្រគល់ជូនលោកអនុសេនីយ៍ត្រី សរ ឆន ជំនួយការកងរាជអាវុធហត្ថមូលដ្ឋានស្រុកភ្នំស្រួច ដើម្បីឧបត្ថម្ភក្នុងពិធីបុណ្យសពម្តាយបង្កើត ដែលបានទទួលមរណៈភាពកន្លងទៅ ពិសេសក្នុងការជួយសម្រាលបន្ទុកដែលជួបការខ្វះខាតក្នុងគ្រួសារផងដែរ។
ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ត្រូវបានប្រគល់ជូនលោកអនុសេនីយ៍ត្រី សរ ឆន
- Post author:Sery Vutha
- Post published:August 24, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ