បន្ទាយមានជ័យ៖ ព្រឹកថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើពិធីប្រគល់គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលបាត់បង់គុណភាពមួយចំនួន ទៅអង្គភាពកំចាត់មីន(CMAC) ដើម្បីយកទៅកំទេចចោលរួមមាន ៖ គ្រាប់ATឡង់ ចំនួន ០៤គ្រាប់, គ្រាប់12.7 ចំនួន ២១៨គ្រាប់, គ្រាប់K53 ចំនួន ៦៨គ្រាប់, គ្រាប់M16 ចំនួន ៥.៥៩៧គ្រាប់, គ្រាប់B40 ចំនួន ១៦គ្រាប់, គ្រាប់MT60 ចំនួន ០១គ្រាប់, គ្រាប់M79 ចំនួន ០៦គ្រាប់, គ្រាប់23 ចំនួន ០១គ្រាប់ និងគ្រាប់M30 ចំនួន ៩៥គ្រាប់ ។