You are currently viewing អាវុធហត្ថខេត្តព្រះវិហារ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

អាវុធហត្ថខេត្តព្រះវិហារ បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់

ព្រះវិហារ៖ នៅវេលាម៉ោង១៤ និង ០០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត សហការជាមួយកំលាំងនគរបាលស្រុកជាំក្សាន្ត បានចុះបង្ក្រាបករណីរក្សាទុកឬជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១.ឈ្មោះ សេង ធាន់ ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
២.ឈ្មោះ ឆេង វ័ន្ត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឈូក ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
កម្លាំងបានដកហូតវត្ថុតាងរួមមាន៖
១.ម្សៅក្រាមពណ៌សថ្លា(ម៉ាទឹកកក)ចំនួន ០៤កញ្ចប់តូច ទំងន់ ០.៦៦ក្រាម
២. យរៀលចំនួន ៣១,៥០០រៀល
៣.ជញ្ជីងថ្លឹងគ្រឿងញៀន ០១គ្រឿង
៤.ប័ណ្ណបើកបរចំនួន ០១
៥.កាតគ្រីម៉ូតូចំនួន ០១
៦.អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១
៧.កាបូបដាក់លុយ០១
៨.ទូរស័ព្ទចំនួន ០២គ្រឿង
៩.ម៉ូតូចំនួន ០១គ្រឿង
១០.សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកំលាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ។
តាមនីតិវិធី៕