ក្រចេះ៖ នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែសីហា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក សួស ចំរើន មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តក្រចេះ បាននាំយកថវិកាមូលនិធិកងរាជអាវុធហត្ថខេត្តក្រចេះទៅប្រគល់ជូនលោក ព្រឹន្ធបាលឯក អ៊ាន វណ្ណថា និងលោកស្រី ព្រឹន្ធបាលឯក ម៉េង ទីគាង សមាជិកកងរាជអាវុធហត្ថខេត្តក្រចេះ ដែលជួបទុកដោយកូន ដោយកូនស្រី មុនី្ន វិជ្ជរ៉ា ភេទស្រី អាយុ ៧ឆ្នាំ រស់នៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ បានលង់ទឹកស្លាប់ខណៈដែលកុមារីទៅបទជើងនៅរានបាយខាងក្រោយផ្ទះ ក៏រអឹលជើងធ្លាក់ទៅក្នុងទឹកបណ្តាលឱ្យលង់ទឹកស្លាប់តែម្តង ថវិកាយកទៅប្រគល់ជូនចំនួន ២,៤៤០,០០០រៀល និង អង្ករ ១០០ គីឡូក្រាមផងដែរ។
