រតនគិរី៖ នៅថ្ងៃសុក្រ ១៥កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ២៤ ខែសីហាឆ្នាំ២០១៨ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបានលុង ខេត្តរតនគិរី ដឹកនាំដោយ លោកវរសេនីយ៍ត្រី ហៃ វណ្ណារ៉ា មេបញ្ជាការក្រុង បានចុះបង្ក្រាបករណីចែកចាយគ្រឿងញៀន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក រ៉ាបូ វ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់មានឈ្មោះ ប៉ិច ណារ៉ុង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី និងឈ្មោះ ភិម បូរី ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់ ទម្ងន់ ០.៨៤ក្រាម, ទូរស័ព្ទចំនួន ០៣គ្រឿង, ប្រាក់រៀលចំនួន ១៦,០០០រៀល និងម៉ូតូចំនួន ០២គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានប្រគល់ជូនការិយាល័យជំនាញនៃបញ្ជាការដ្ឋានកងរាអាវុធហត្ថខេត្តចាត់ការតាមនីតិវិធី។