កំពង់ចាម៖ នៅវេលាម៉ោង ១០ និង ៣០នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ នៅចំណុចភូមិទី១ សង្កាត់វាលវង់ ក្រុង/ខេត្តកំពង់ចាម កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ចុះបង្រ្កាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យបចំនួន ០២នាក់មានឈ្មោះ ស៊ីម ចិត្រា ហៅត្រា ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិកាំងកោក ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងឈ្មោះ ទន ទៀង ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិតាណេង សង្កាត់កំពង់ចាម ខេត្តកំពង់ចាម រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សចំនួន ០១កញ្ចប់ ទម្ងន់ ០.១៣ក្រាម និងទូរស័ព្ទចំនួន ០២គ្រឿង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធី។