You are currently viewing កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល សហការចុះជួយច្រកបាវខ្សាច់ ការពារទឹកហូរច្រោះដាច់ផ្លូវបេតុង និងក្បាលស្ពាន

កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល សហការចុះជួយច្រកបាវខ្សាច់ ការពារទឹកហូរច្រោះដាច់ផ្លូវបេតុង និងក្បាលស្ពាន

កណ្តាល៖ ព្រឹកថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ លោកវរសេនីយ៍ត្រី ថេង មករា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកខ្សាច់កណ្តាល បានដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយ កម្លាំងគណៈបញ្ជាការឯកភាពស្រុក និងអាជ្ញាធរ ភូមិ ឃុំ ដឹកនាំដោយលោក អ៊ុំ ចនប្រធានក្រុមប្រឹក្សាស្រុកខ្សាច់កណ្តាល ចុះជួយច្រកបាវខ្សាច់ លើកជាទំនប់ការពារ កុំឱ្យទឹកហូរច្រោះដាច់ផ្លូវបេតុង និងក្បាលស្ពាន ក្នុងភូមិកំពង់ល្វា ឃុំសីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។