ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ហុង វិណុល តំណាងដ៏ខ្ពង់ខ្ពស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទី នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូ ចុះសួរសុខទុក្ខលោកវរសេនីយ៍ត្រី ប្រាក់ វុធថង មេបញ្ជាការរងអង្គភាពស្រាវជ្រាវព័ត៌មាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានជំងឺជាទម្ងន់ កំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។ លោកឧត្តមសេនីយ៍ឯក ហុង វិណុល បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ លោកនាយឧត្តមសេនីយ៍ និងបានផ្តាំផ្ញើក្រុមគ្រួសារអ្នកជំងឺ ក៏ដូចជាលោកវរសេនីយ៍ត្រី ប្រាក់ វុធថង ផ្ទាល់សូមថែទាំសុខភាព ឱ្យបានល្អ គោរពវិជ្ជបញ្ជារបស់គ្រូពេទ្យ ។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ ក៏បានជូនថវិកា ដែលជាថវិកាផ្ទាល់ខ្លួន និងថវិកាបានមកពីទឹកចិត្តស្រឡាញ់រាប់គ្នាក្នុងនាមមហាគ្រួសារកងរាជអាវុធហត្ថចំនួន ៧,៦០០,០០០៛ ដើម្បីជួយសម្រួលបន្ទុកដល់ក្រុមគ្រួសារក្នុងថ្លៃព្យាបាលផងដែរ។ គួររំលឹកថា លោកនាយឧត្តមសេនីយ៍ សៅ សុខា ជានិច្ចកាលតែងតែក្រើនរំលឹកតាមបណ្តាអង្គភាពឱ្យយកចិត្តទុកដាក់ជួយដល់នាយ នាយទាហានរង កងរាជអាវុធហត្ថទាំងអស់ដែលជួបការលំបាកក្នុងជីវភាពគ្រួសារពេលមានជំងឺ ឬក៏បញ្ហាផ្សេងៗ។
ឧត្តមសេនីយ៍ឯក ហុង វិណុល អញ្ជើញចុះសួរសុខទុក្ខមន្ត្រីក្រោមឱវាទ ដែលមានជំងឺ
- Post author:Sery Vutha
- Post published:August 25, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / គោលនយោបាយ