ស្វាយរៀង៖ រសៀលថ្ងៃសៅរ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការតំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ព្រមទាំងសហការី បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមហាគ្រួសារកងរាជអាវុធហត្ថខេត្តចំនួន ៦,៩៥៥,០០០រៀល ប្រគល់ជូន លោកឧត្តមសេនីយ៍ត្រី ផាន រតនា មេបញ្ជាការរង ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
