You are currently viewing លោកវរសេនីយ៍ឯក កង សារ៉េត ប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការពង្រឹងការងារអនុវត្ត ភារកិច្ច និងនីតិវិធី

លោកវរសេនីយ៍ឯក កង សារ៉េត ប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការពង្រឹងការងារអនុវត្ត ភារកិច្ច និងនីតិវិធី

រតនគិរី៖ ថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ២៧ ខែសីហា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក កង សារ៉េត មេបញ្ជាការរង ទទួលផែនការងារយុត្តិធម៌ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី បានប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការពង្រឹងការងារអនុវត្ត ភារកិច្ចនីតិវិធី របស់នគរបាលយុត្តិធម៌ កងរាជអាវុធហត្ថ ជូនប្រធានមន្ទីរ និងមេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង ស្រុក និងប្រធានស្នាក់ការសន្តិសុខ ត្រូវយកចិត្តទុកដាក់បំពេញកិច្ចការនិងស្រាវជ្រាវ ទប់ស្កាត់នូវរាល់បទល្មើសគ្រប់ប្រភេទ ព្រមទាំងចូលរួមការពារនិងរក្សានៅសន្តិសុខសង្គមឱ្យមានលក្ខណៈល្អប្រសើរ ។