ស្វាយរៀង៖ ព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅ ភូមិថ្មីសង្កាត់ សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង បានធ្វើពិធីបើកការដ្ឋានជួសជុលផ្លូវ ១ខ្សែ ក្រាលខ្សាច់ភ្នំប្រវែង២,៥០០ម៉ែត្រ ដែលឆ្លងកាត់ ចំនួន៣ភូមិ គឺភូមិថ្មី ភូមិសាម៉ជ្រុំ និងភូមិ ចំបក់ពាម ។ ថវិកាក្នុងការជួសជុលនេះ បានមកពីការឧបត្ថម្ភគាំទ្រពី លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងសប្បុរសជន។ ពិធីនេះស្ថិតក្រោមវត្តមាន ឯកឧត្តម ប៉ែន វិបុល អភិបាលនៃគណអភិបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង និងមានការអញ្ជើញចូលរួមពីសំណាក់ នាយអាវុធហត្ថមន្ទីរនានាជុំវិញខេត្តលោកអភិបាល នៃគណអភិបាលក្រុង លោកចៅសង្កាត់ លោកមេភូមិនិងប្រជាពលរដ្ឋ សរុបទាំងអស់ចំនួន១៥២នាក់។ ក្នុងពិធីនេះដែរ ក៏បានចែកជូនអំណោយដល់ប្រជាពលរដ្ឋចំនួន១០០នាក់ ក្នុងម្នាក់ៗ ទទួលបានសារុង១។