ព្រះវិហារ៖ នៅវេលាម៉ោង ០៨ និង ៣០នាទី ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ នៅចំណុចរំដេង ស្ថិតក្នុងភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ កម្លាំងកងរាជអាវុធហត្ថស្រុករវៀង និងកម្លាំងស្នាក់ការសន្តិសុខ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរសេនីយ៍ត្រី ចាប ផាត មេបញ្ជាការកងរាជអាវុធហត្ថស្រុករវៀង បានចុះបង្ក្រាបករណីរក្សាទុក ឬជួញដូរសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់មាន៖
១. ឈ្មោះ សុគន្ធ សំណាង ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
២. ឈ្មោះ សៀង ហ៊ា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសាមគ្គី ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
៣. ឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិភ្នំដែក ឃុំរមណីយ ស្រុករវៀង ខេត្តព្រះវិហារ។
៤. ឈ្មោះ ប៊ូ ផៃ ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
៥. ឈ្មោះ សេង មាស ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលរវៀង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ រួមទាំងដកហូតបានវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ១២កញ្ចប់ ទំងន់ ៥.៣៥ក្រាម, លុយរៀលចំនួន ១៤៣,៥០០រៀល, ទូរស័ព្ទចំនួន ០៤គ្រឿង, ម៉ូតូ ០១គ្រឿង, កាំភ្លើងខ្យល់ច្នៃ ០១ដើម, កាបូបដៃ ០១, កាំបិត០២ និងសម្ភារៈវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារចាត់ការបន្តតាមនីតិវិធី។