ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញាវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារត្រួតពិនិត្យ បានបើកកិច្ចដំណើរការត្រួតពិនិត្យចំនួន ទ័ព-កូន កងរាជអាវុធហត្ថ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកវរសេនីយ៍ឯក ហាន វុទ្ធី នាយការិយាល័យបុគ្គលិក និងក្រុមការងារជំនាញ, ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ ការរៀបចំត្រួតពិនិត្យនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ នៅស្នងការ ស្នងការដ្ឋានភស្តុភារកងរាជអាវុធហត្ថលើផ្ទៃប្រទេស៕
ឧត្តមសេនីយ៍ទោ នាង សុជីវី បានបើកកិច្ចដំណើរការត្រួតពិនិត្យចំនួន ទ័ព-កូន កងរាជអាវុធហត្ថ
- Post author:Sery Vutha
- Post published:August 27, 2018
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ