You are currently viewing ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន ត្រូវបានប្រគល់ជូន លោកស្រីអនុសេនីយ៍ត្រី វ៉ា សុផល្លា

ថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន ត្រូវបានប្រគល់ជូន លោកស្រីអនុសេនីយ៍ត្រី វ៉ា សុផល្លា

ប៉ៃលិន៖ ថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ម៉ី វុទ្ធារ៉ា មេបញ្ជាការរងទទួលការងារកសាងកម្លាំង តំណាងលោកឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង មេបញ្ជាការកងរាជអាវុធហត្ថខេត្តប៉ៃលិន បានដឹកនាំសហការី អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តប៉ៃលិន ទៅប្រគល់ជូនលោកពលបាលឯក អូត សំនៀង និងលោកស្រីអនុសេនីយ៍ត្រី វ៉ា សុផល្លា ជំនួយការខេត្ត ដែលបានសម្រាលកូន បច្ចុប្បន្នកំពុងសម្រាកនៅគេហដ្ឋាន ក្នុងខេត្តប៉ៃលិន។