កណ្តាល៖ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងតាខ្មៅ និងកម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាល ដឹកនាំដោយលោក វរសេនីយ៍ទោ ពិន ច័ន្ទដារ៉ា មេបញ្ជាការរងខេត្ត ចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ យ៉ង់ សុភ័ក្ត្រ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល កម្លាំងបានដកហូតវត្ថុតាងរួមមានថ្នាំញៀន(ម៉ាទឹកកក) ចំនួន ០៦កញ្ចប់, ទូរស័ព្ទ ០១គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់ និងវេចខ្ចប់មួយចំនួន។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួច។