ស្ទឹងត្រែង៖ ព្រឹកថ្ងៃចន្ទ ១រោជ ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកថាទ្បាបរិវ៉ាត់ បានជួយដឹកប្រជាពលរដ្ឋក្រីក្រ ឈ្មោះ សុខ លាភ ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើស្រែ រស់នៅភូមិឆ្វាំង ឃុំសំអាង ស្រុកថាទ្បាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលឈឺពោះសម្រាលកូន មកកាន់មន្ទីរពេទ្យខេត្ត និងបានសម្រាលកូនដោយសុវត្ថិភាព ក្នុងនោះដែរ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ក៏បានជួយឧបត្ថម្ភសម្ភារៈជាគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន ២០ ម៉ឺនរៀលផងដែរ ។
