You are currently viewing បុរសពីរនាក់ទាស់សម្តីនឹងគ្នាចាក់ស្លាប់ម្នាក់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ

បុរសពីរនាក់ទាស់សម្តីនឹងគ្នាចាក់ស្លាប់ម្នាក់ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ៖ នៅម៉ោង២០និង៣០នាទីយប់ថ្ងែទី១២ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវលំ ផ្ទះគ្មានលេខ មាត់ទន្លេ ក្រុមទី៩ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានអំពើឃាតកម្មមួយកើតឡើងបណ្តាលឱ្យបុរសម្នាក់ស្លាប់ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។ សពឈ្មោះ រស់ ឌីម៉ង់ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលមាត់ទន្លេ ក្រុម៩ ភូមិដើមចាន់១ សង្កាត់ច្បារ​អំពៅ២​ ខណ្ឌច្បារអំពៅ។ ជនសង្ស័យឈ្មោះ ផាត ភី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ៥៦ ផ្លូវលំ ក្រុម៩ ភូមិដើមចាន់២ សង្កត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ (គេចខ្លួន)។ រឿងហេតុ៖ មុនពេលកើតហេតុកន្លងទៅ ជនសង្ស័យ​និង​សព​ធ្លាប់​មាន​ទំនាស់នឹងគ្នាដេញកាប់គ្នាជាច្រើនលើកមកហើយ លុះដល់ម៉ោងថ្ងៃខែឆ្នាំចំណុចខាងលើ អ្នកទាំងពីរបានជួបគ្នាទាស់សម្តីជាមួយគ្នា ពេលនោះ​ជនសង្ស័យ​យកកូនកាំបិទចិតបន្លែដងពណ៌លឿង ដែលលាក់នៅចង្កេះមកចាក់ចំត្រង់កន្លែងបោះដៃផុតខាងស្តាំ រួចជនសង្ស័យរត់គេចខ្លួនបាត់។ ដោយឡែកជនរងគ្រោះស្រែកឱ្យគេជួយ ពេលនោះប្រជាពលរដ្ឌនៅក្បែរ បានដឹកជនរងគ្រោះយកទៅដល់មន្ទីរពេទ្យកម្ពុជា រុស្ស៊ី ក៏ដាច់ខ្យល់​ស្លាប់​តែ​ម្តង។ បច្ចុប្បន្ន៖ កម្លាំងជំនាញខណ្ឌនិងការិយាល័យបទល្មើសកងរាជអាវុធហត្ថរាជធានីភ្នំពេញកំពុងបន្តធ្វើការស្រាវជ្រាវរកជនសង្ស័យ។

77ada9091e071d549c62c12c0db96325