You are currently viewing ឧត្តមសេនីយ៍ទោ នាង សុជីវី បានបើកកិច្ចដំណើរការត្រួតពិនិត្យចំនួន ទ័ព-កូន កងរាជអាវុធហត្ថ

ឧត្តមសេនីយ៍ទោ នាង សុជីវី បានបើកកិច្ចដំណើរការត្រួតពិនិត្យចំនួន ទ័ព-កូន កងរាជអាវុធហត្ថ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញាវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារត្រួតពិនិត្យ បានបើកកិច្ចដំណើរការត្រួតពិនិត្យចំនួន ទ័ព-កូន កងរាជអាវុធហត្ថ។ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកវរសេនីយ៍ឯក ហាន វុទ្ធី នាយការិយាល័យបុគ្គលិក និងក្រុមការងារជំនាញ, ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត។ ការរៀបចំត្រួតពិនិត្យនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងស្នងការ ស្នងការដ្ឋានសម្ភារៈ បច្ចេកទេស កងរាជអាវុធហត្ថលើផ្ទៃប្រទេស៕