រតនគិរី៖ ថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិសក័ ព.ស.២៥៦២ ត្រូវនឹងថ្ងៃ២៨ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី គឹម រស្មីមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី បានដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តអញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន០១គ្រួសារដែលបាត់សមាជិកមេគ្រួសារឈ្មោះ វ៉ាន់ និមល ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅក្នុងភូមិស្រែពកធំ ឃុំសិរីមង្គល ស្រុកកូនមុំខេត្តរតនគិរី បាត់ខ្លួនកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ រហូតមកទល់ពេលនេះពុំឃើញវិលមកផ្ទះវិញនោះទេ ក្នុងការចុះសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ បានបញ្ជាឱ្យមេបញ្ជាការមូលដ្ឋានស្រុកកូនមុំចូលរួមសហការជាមួយស្ថាប័ន នគរបាលស្រុកចុះប្រតិបត្តិការរុករកជាបន្ទាន់និងធ្វើការស្រាវជ្រាវអំពីការបាត់ខ្លួនលោក វ៉ាន់ និមល ។
ក្នុងការអញ្ជើញចុះសួរសុខទុក្ខលោកឧត្តមសេនីយ៍មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បាននាំយកនៅថវិកាមួយចំនួនជួយឧបត្ថមចំពោះក្រុមគ្រួសារ មានអង្ក ទឹកត្រី ទឹកស៊ីវអ៊ីវ និងថវិកាចំនួនហាសិបម៉ឺនរៀលផងដែរ ។