ភ្នំពេញ៖ នៅវេលាម៉ោង២២និង៣០នាទី ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ មានអំពើលួច ទូរសព្ទ័ដៃ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ក្រោយពីទទួលពាក្យបណ្ដឹង ពីជនរងគ្រោះឈ្មោះ គួយ សុភក្ត័ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរលក់ទូរស័ព្ទ កម្លាំងអាវុធហត្ថប្រចាំស្នាក់ការ៥៧០៣ នៅភូមិផ្សារព្រំ ដឹកនាំដោយលោក វរសេនីយ៍ត្រី តេង កៀត ប្រធានស្នាក់ការ ចុះធ្វើការស៊ើបអង្កេតលុះដល់ម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ កម្លាំងអាវុធហត្ថបានស្រាវជ្រាវឃើញជនសង្ស័យលាក់ខ្លួននៅផ្ទះសំណាក (គ្មានយីហោ) នាំជនសង្ស័យទៅកាន់ស្នាក់ការតែម្តង។ ជនសង្ស័យឈ្មោះ ហួត ហឿម ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប គ្មានទីលំនៅពិតប្រាកដ។ ចាប់យកវត្ថុតាងរួមមាន៖ ទូរស័ព្ទចំនួន១១គ្រឿង។ វត្ថុតាងទាំងអស់ខាងលើបានប្រគល់ឱ្យម្ចាស់ដើមវិញតាមការអនុញ្ញាតរបស់លោក ព្រះរាជអាជ្ញា។ ចំណែកឯ ជនសង្ស័យនឹងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។
ជនសង្ស័យម្នាក់លួចទូរស័ព្ទត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួន
- Post author:Eng Hy
- Post published:April 13, 2016
- Post category:ប្រតិបត្តិការ / ប្រតិបត្តិការបង្រ្កាប