You are currently viewing ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំខែសីហា

ឧត្តមសេនីយ៍ត្រី ជូ សារុន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថប្រចាំខែសីហា

កំពង់ស្ពឺ៖ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែសីហា និងលើកទិសដៅខែកញ្ញា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់មេបញ្ជាការរង សេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថជាច្រើនរូប។
ក្នុងកិច្ចប្រជុំនេះប្រព្រិត្តទៅនាព្រឹកថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ។ លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានលើកឡើងថា៖ នៅតាមបណ្តាមូលដ្ឋានក្រុង/ស្រុក ប្រធានស្នាក់ការសន្តិសុខ ត្រូវអប់រំកែប្រែក្រុមជនទំនើង ដោយប្រើកម្លាំងល្បាតជាប្រចាំតាមតំបន់នានាក្នុងមូលដ្ឋាន ត្រូវបង្កើនការស្រាវជ្រាវ បង្ក្រាបបទល្មើសព្រៃឈើ ពិសេសអនុវត្តយ៉ាងម៉ឺងម៉ាត់និងស្វែងរកចាប់ជនសង្ស័យ និងវត្ថុតាង ដើម្បីផ្តន្ទាទោសតាមច្បាប់។
ក្នុងឱកាសនោះ លោកមេបញ្ជាការ បានសង្កត់ធ្ងន់ថា៖ ដោយសារតែការបោះឆ្នោតនីតិកាលទី៦បានកន្លងផុតទៅដោយរលួន និងមានសុវត្ថិភាព ឯកភាពជាតិ ដូច្នេះក្នុងនាមយើងជាកងកម្លាំង ត្រូវបន្តពង្រឹងការងារការពារសន្តិសុខ សុវត្ថិភាព ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋទ្វេដងថែមទៀត។