ភ្នំពេញ៖ រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ លោកវរសេនីយ៍ឯក ហ៊ង បូរិទ្ធ នាយការិយាល័យបំភ័ន្ដអក្ខរះ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោមឱវាទ អញ្ជើញចុះសួរសុខទុក្ខ លោកវរសេនីយ៍ទោ ចៅ សុភាព នាយរងការិយាល័យបំភ័ន្ដអក្ខរះ ដែលកំពុងសំរាកព្យាបាលជំងឺ នៅមន្ទីពេទ្យសង់ត្រាល់ ក្នុងពេលសួរសុខទុក្ខនេះផងដែរ លោកវរសេនីយ៍ ក៏បានជូនពរ លោកនាយរង ឆាប់ជាសះស្បើយ មានសុខភាពល្អដូចធម្មតាវិញ និងឆាប់បានចូលបំពេញការងារ ជូនអង្គភាព ។
