កណ្តាល៖ ព្រឹកថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិសក័ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកមុខកំពូល ដឹកនាំដោយ លោកវរសេនីយ៍ត្រី មាស សក្តិ មេបញ្ជាការស្រុក បានចុះសហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុក និងអាជ្ញាធរ ភូមិឃុំ ដឹកនាំដោយ លោក តុង ស៊ីវមី អភិបាលនៃគណៈអភិបាលស្រុក លោក គឹម លាង ប្រធានក្រុមប្រឹក្សាស្រុក បានចុះជួយកើបខ្សាច់ ច្រកបាវលើកជាទំនប់ការពារកុំឱ្យទឹករលកបាក់ច្រាំងផ្លូវ បន្តរទៀត ស្ថិតនៅភូមិព្រែកឫស ឃុំសំបូមាស ស្រុកមុខកំពូល ខេត្តកណ្តាល។
