តាកែវ៖ ថ្ងៃពុធ ៣រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ កម្លាំងការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឈុន សុមេធា នាយការិយាល័យ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកគីរីវង់ និងមានការសម្របសម្រូលនីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញាជួញដូរ និងរក្សាទុកកញ្ឆាក្រៀម នៅចំណុចលំនៅដ្ឋានមួយកន្លែង ស្ថិតនៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ភិន ពយ ភេទស្រី អាយុ ២៣ឆ្នាំ រួមទាំងដកហូតបានវត្ថុតាង កញ្ឆាក្រៀមចំនួន ៥ថង់ ទម្ងន់ ១៣គីឡូក្រាម, ទូរស័ព្ទចំនួន ២គ្រឿង និងលុយរៀលចំនួន ២០០,០០០រៀល។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានការិយាល័យជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី។