កណ្តាល៖ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តលទ្ធផលការងារប្រចាំត្រីមាសទី១និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០១៦ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៏ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល។ ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់ លោក មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក នាយ នាយរងអាវុធហត្ថ សរុបចំនួន១២៣នាក់។ លោក ឧត្តមសេនីយត្រី មេបញ្ជាការ បានក្រើនរំលឹកនិងដាក់ចេញនូវផែនការទិសដៅការងារមួយចំនួន ដូចខាងក្រោម៖ -ពង្រឹងការប្រមូលផ្តុំ គ្រប់គ្រងពត៌មាន -ពង្រឹងការស្រាវជ្រាវបង្ការ បង្រ្កាប បទល្មើស និងជួយសង្គ្រោះ -ប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍100% -ប្រុងប្រយ័ត្នចំពោះអគ្គិភ័យ រៀបចំ សណ្តាប់ធ្នាប់ ជួយសម្រួលចរាចរណ៍ ការពារសុវត្ថិភាព ជូនប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឲ្យបានល្អ ។ល។ ក្នុងឱកាសនោះដែរ លោក ឧត្តមសេនីយ៍ មេបញ្ជាការ បានចែកជូននូវអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរថ្មីទើបទទួលបាន ព្រមទាំងបាននាំមកនូវអំណោយមានអាវយឺតនិងថវិកាមួយចំនួនចែកជូនដល់ នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពែណីជាតិ។

កងរាជអាវុធហត្ថខេត្តកណ្តាលបើកកិច្ចប្រជុំត្រួតពិនិត្យការងារត្រីមាសទី១
- Post author:Eng Hy
- Post published:April 13, 2016
- Post category:បញ្ជាដឹកនាំ / ផែនការណែនាំ
You Might Also Like

អគារសេនាធិការដ្ឋាន បញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ចាមថ្មី សាងសង់បានប្រមាណ ៥០% ហើយ!

ឧត្ដមសេនីយ៍ត្រី វ៉ាន់ ណាឡុង ផ្សព្វផ្សាយព្រឹត្តិការណ៍ថ្មីៗ ឆ្នាំ២០២២ ស្ដីពីដំណើរទស្សនកិច្ច សម្ដេចតេជោ នៅមីយ៉ាន់ម៉ា

ឧត្តមសេនីយ៍ត្រី កង សៅគុណ ដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច

សេចក្តីប្រកាសព័ត៌មានរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស

នាយឧត្តមសេនីយ៍ សៅ សុខា និង លោកជំទាវ ផ្ញើសារជូនពរ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន
