You are currently viewing គ្រួសារអាវុធហត្ថដែលទើបឆ្លងទន្លេចំនួន ៣គ្រួសារ បានទទួលថវិកា ពីមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល

គ្រួសារអាវុធហត្ថដែលទើបឆ្លងទន្លេចំនួន ៣គ្រួសារ បានទទួលថវិកា ពីមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល

កណ្តាល៖ នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ មន្ត្រីអាវុធហត្ថខេត្តកណ្តាល បានចុះសាកសួរសុខទុក្ខ សំណេះសំណាល និងបាននាំយកនូវថវិកាមូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្តកណ្តាល ទៅប្រគល់ជូនដល់គ្រួសារអាវុធហត្ថឆ្លងទន្លេដល់លំនៅដ្ឋានចំនួន ៣គ្រួសារ៖
១.គ្រួសារ លោកនាយចំណង់ រី សារ៉ាវ៉េត សមាជិកកងវរៈអន្តរាគមន៍ ទទួលបានថវិកាសរុបចំនួន(១,៦៨០,០០០ រៀល) និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត។
២.គ្រួសារ លោកអនុសេនីយ៍ត្រី មាស ណារ៉េត សមាជិកការិយាល័យវិទ្យុទាក់ទង បានទទួលថវិការ ១,៧១០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ។
៣.គ្រួសារ លោកវរសនីយ៍ត្រី ស៊ឹម ច័ន្ទពិសិដ្ឋ អនុប្រធានមន្ទីរបច្ចេកទេស កងរាជអាវធហត្ថខេត្តកណ្តាល បានទទួលថវិកា១,៤៣០,០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
ក្រោយពីបានទទួលថវិកា និងសម្ភារៈរួច គ្រួសារអាវុធហត្ថ ឆ្លងទន្លេបានសំដែងនូវសេចក្តីរីករាយ ថ្លែងអំណរគុណ និងជូនពរដល់លោកមេបញ្ជាការ និងក្រុមការងារ មហាគ្រួសារកងរាជអាវុធហត្ថទាំងអស់ សូមឱ្យមានសុខភាពល្អ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ។>