You are currently viewing ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករវៀង ឃាត់ខ្លួន

ជនសង្ស័យចំនួន ០២នាក់ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករវៀង ឃាត់ខ្លួន

ព្រះវិហារ៖ នៅវេលាម៉ោង ៨ និង ១៥ នាទីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុករវៀង និងស្រុកជាំក្សាន្ត ដឹកនាំដោយលោកវរសេនីយត្រី ចាប ផាត បានចុះបង្រ្កាបករណីប្រើប្រាស់ រក្សាទុក ឬជួញដូរនូវសារធាតុញៀន នៅចំណុចអូរំដេង ភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ ដោយខ្លួនឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ឈ្មោះ ហឹម ចឹត្រា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរជាងសិប្បកម្ម និងឈ្មោះ សុខ ចិន ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរជាងសិប្បកម្ម អ្នកទាំងពីររស់នៅភូមិត្រពាំងទន្ទឹម ឃុំរមទម ស្រុករវៀងខេត្តព្រះវិហារ រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ០២កញ្ចប់តូច ទំងន់ ០.១៨ក្រាម, ទូរស័ព្ទចំនួន ០១ គ្រឿង និងសម្ភារៈសម្រាប់សេពគ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ។