កំពង់ចាម៖ ព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងប្រគល់អំណោយ ដល់គ្រួសារអាវុធហត្ថចំនួន ០២គ្រួសារ ដែលត្រូវភ្លើងឆេះផ្ទះ កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៨ កន្លងទៅ ស្ថិតនៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀមខេត្តកំពង់ចាម ក្នុងនោះដែរ លោកឧត្តមសេនីយ៍ ក៏បានប្រគល់អំណោយដោយក្នុងមួយគ្រួសារៗ ទទួលបានថវិកា ៨០០,០០០ រៀល, អង្ករ ១០០គីឡូក្រម និងមី ០២កេះផងដែរ។