ស្វាយរៀង៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោចខែ ស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានធ្វើពិធីប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងការងារកងរាជអាវុធហត្ថ ប្រចាំវគ្គទី៣ គឺ ១០ថ្ងៃម្តងក្នុងខែសីហា និងលើក ទិសដៅបន្តរ ក្រោមអធិតីភាព លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជានាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ រងមូលដ្ឋានក្រុង/ស្រុក និងនាយ នាយរងអាវុធហត្ថខេត្តស្វាយរៀងជាច្រើនរូបទៀត។
បន្ទាប់មកលោកវរសេនីយ៍ទោ ហ៊ាន ចន្ធី នាយរងសេនាធិការ បានឡើងអានផែនការស្តីពីរបៀបរបបប្រជុំ និងឯកសណ្ឋាន ចូលរួមពិធីផ្សេងៗ រួចក៏មានការ រាយការណ៍ពីមូលដ្ឋានក្រុង/ស្រុក និងមន្ទីរសេនាធិការដ្ឋាន លោកឧត្ដមសេនីយ៍ត្រី នុត នន្ទ បានដាក់ទិសដៅបន្តរ រួមមានៈ វាយតម្លៃលើសភាពការរួម ចាប់ពីការបោះឆ្នោត ដល់ពេលនេះ បានល្អជាងការបោះឆ្នោត លើកមុនៗទាំងអស់, គ្រប់គ្រងសភាពការណ៍ឱ្យបានណែន ពិសេសអ្នកទើបនិងចេញ ពីពន្ធនាគាថ្មីៗ, បើមានសភាពការមិនប្រក្រតីត្រូវរាយការណ៍ជូនជាបន្ទាន់បន្តការងារបង្ការ បង្រ្កាបមុខសញ្ញាផ្សេងៗ, ការងារបង្ករបង្កើតផលចិញ្ចឹមទ័ព, ត្រៀមកម្លាំងជួយសង្គ្រោះប្រជាពលរដ្ឋ និងគ្រោះមហន្តរាយដោយទឹកជំនាន់។