ភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ អនុវត្តតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការស្តីទីនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ នាង សុជីវី ស្នងការ ស្នងការដ្ឋានរដ្ឋបាល និងហិរញ្ញាវត្ថុកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំមន្ត្រីក្រោម អញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ហង្ស តារា ជំនួយការការិយាល័យបុគ្គលិក កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលមានជំងឺកំពុងសម្រាកព្យាបាលនៅលំនៅឋាន ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងពេលសាកសួរសុខទុក្ខនោះផងដែរ លោកឧត្តមសេនីយ៍ និងក្រុមការងារ បានផ្តាំផ្ញើដល់ក្រុមគ្រួសារសូមថែរទាំសុខភាពឱ្យបានល្អ គោរពតាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងផ្តល់ដំណឹងមកនាយការិយាល័យជាប្រចាំ ដើម្បីដឹងអំពីសុខទុក្ខ ស្ថានភាពជំងឺផងដែរ និងជូនពរលោកអនុសេនីឯក ឆាប់ជាសះស្បើយឆាប់បានចូលបម្រើការជូន អង្គភាពវិញ ក្នុងពេលសាកសួរសុខទុក្ខនោះ លោកឧត្តមសេនីយ៍ ក៏បានផ្តល់ថវិកាមួយចំនួន ដល់ក្រុមគ្រួសារ ហង្ស តារា ជាការសម្រាលបន្ទុកក្នុងថ្លៃព្យាបាលផងដែរ។
