ស្វាយរៀង៖ លោកឧត្តមសេនីយ៍ត្រី នុត នន្ទ មេបញ្ជាការរង និងជាសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង នាព្រឹកថ្ងៃសុក្រ ៥រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្ដមសេនីយ៍ទោ ញូង សំអឿន អតីតជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង នៅឆ្នាំ២០១៦ ដែលបានផ្ទេរទៅនៅជាសមាជិកក្រុមការងារស្រាវជ្រាវយោធាអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាំយកថវិកាចំនួន ១៦,៩៣០,០០០រៀល របស់ លោកឧត្តមសេនីយ៍មេបញ្ជាការ និងនាយ នាយរងកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីចូលរួមរំលែកទុក្ខគ្រួសារសព ដែលស្ថិតនៅភូមិអកនាគ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
តំណាងលោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព លោកឧត្ដមសេនីយ៍ទោ ញូង សំអឿន
- Post author:Sery Vutha
- Post published:August 31, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / ចូលរួមពិធីផ្សេងៗ