ឧត្តរមានជ័យ៖ នៅព្រឹកថ្ងៃសុក្រ ៥រោច ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកចុងកាល់ ដឹកនាំដោយ លោកវរសេនីយ៍ត្រី ឌុច គឹមសេង មេបញ្ជាការស្រុក សហការជាមួយលោក មេឃុំចុងកាល់ និងលោកមេភូមិព្រៃធំ បាននាំយកអំណោយមួយចំនួន ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ០១គ្រួសារ ឈ្មោះ វ៉ាត ណាច់ ភេទស្រី អាយុ៦១ឆ្នាំ មុខរបរកសិករ រស់នៅភូមិព្រៃធំ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ដែលគាត់បានចិញ្ចឹមចៅក្នុងបន្ទុកចំនួន ០៦នាក់ (ឪពុកម្ដាយទៅថៃអស់) ក្នុងនោះអំណោយរួមមាន៖ អង្ករ ៥០គីឡូក្រាម, មី ០២ កេះ, ខ្ទឹម ០១គីឡូក្រាម, ប៊ីចេង ០១គីឡូក្រាម, ត្រីខ ១០កំប៉ុង, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, ប្រេងឆា ០១យួរ, អំបិល១២កញ្ចប់តូច និងថវិកា ១៣០,០០០៛ ។
កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកចុងកាល់ បាននាំយកអំណោយ ជូនដល់ប្រជាពលរដ្ឋទីទ័លក្រ ចំនួន ០១គ្រួសារ
- Post author:Sery Vutha
- Post published:August 31, 2018
- Post category:ការងារក្រៅពីតួនាទីអាវុធហត្ថ / ចូលរួមការងារសង្គម